[English Below] រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយទីប្រឹក្សា និងជំនួយការក្រសួងអភិវឌ្ឍន៍ជនបទ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំក្រសួង ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សានិងជំនួយការក្រសួងអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពង្រឹងនូវការអនុវត្តភារកិច្ចរបស់ទីប្រឹក្សា និងជំនួយការក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការជួយផ្តល់អនុសាសន៍ទៅតាមកម្មវិធីអាទិភាពទាំង ៥ របស់ក្រសួង ស្របតាមគោលការណ៍ “រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវ “ ដើម្បីសម្រេចនូវចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញទៅពិនិត្យបន្ទប់បំពេញការងាររបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាទីប្រឹក្សា ដែលបានបំពាក់ជូននូវសម្ភារៈបំពេញការងារគ្រប់គ្រាន់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការបំពេញការងារប្រកបដោយផាសុកភាព និងមានប្រសិទ្ធភាព៕
Phnom Penh: OnThursday morning, January 29, 2026, at the Ministry’s headquarters, H.E. Chhay Rithisen, Minister of Rural Development, presided over a working discussion meeting with the advisors and assistants of the Ministry of Rural Development. The meeting was attended by the Permanent Secretary of State, Excellencies, Lok Chumteav, ladies and gentlemen in the Ministry’s leadership, as well as Excellencies, Lok Chumteav, ladies and gentlemen who are advisors and assistants to the Ministry of Rural Development.
This meeting was organized to strengthen the performance of duties by the Ministry’s advisors and assistants in providing recommendations in line with the Ministry’s five priority programs, consistent with the principle of “think together, implement together, an responsible together,” in order to realize the vision of “building Cambodia’s rural areas to be prosperous with inclusiveness, equity, and sustainability.”
After the meeting, H.E. the Minister visited the workrooms of the advisors, Excellencies, Lok Chumteav, ladies and gentlemen, which have been equipped with adequate office equipment to facilitate comfortable and effective work.










