(សៀមរាប) ៖ នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ ក្នុងការនាំយកទេយ្យវត្ថុ និងអំណោយសប្បុរសធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ទៅប្រគេនដល់វត្តចំនួន៧ និងចែកជូនប្រជាពលរដ្ឋសរុបជាង ៦០០នាក់។
ពិធីសំណេះសំណាល និងចែកអំណោយនេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅបរិវេណវត្តរតនៈ (ហៅវត្តចាស់) ស្ថិតក្នុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។ ក្រៅពីការចែកអំណោយ កម្មវិធីក៏មានរៀបចំការវេរចង្ហាន់ប្រគេនព្រះសង្ឃ និងរៀបចំអាហារសាមគ្គីថ្ងៃត្រង់ ជូនដល់យាយជី តាជី និងប្រជាពលរដ្ឋដែលបានមកចូលរួមផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកជំទាវ ហ៊ុន ម៉ាណា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដោយក្ដីនឹករលឹក និងគិតគូរជាទីបំផុតពីសំណាក់ សម្ដេចតេជោ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនចំពោះពុទ្ធបរិស័ទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំងអស់។ ទន្ទឹមនឹងនោះ លោកជំទាវក៏បានដឹកនាំអ្នកចូលរួមទាំងអស់ ឧទ្ទិសកុសលផលបុណ្យនាថ្ងៃនេះ ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជាដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានបួងសួងសុំឱ្យប្រទេសជាតិបន្តទទួលបានសុខសន្តិភាព និងសេចក្តីចម្រើនជានិច្ចនិរន្តរ៍។
ក្រៅពីប្រជាពលរដ្ឋទូទៅ លោកជំទាវក៏បានយកចិត្តទុកដាក់ខ្ពស់ចំពោះកុមារ និងជនងាយរងគ្រោះ ដោយបានចែកជូននូវសម្ភារសិក្សា (កាតាប) ដល់សិស្សានុសិស្សចំនួន ១៨៥នាក់, ផ្តល់វ៉ែនតាចំនួន ៥១០គ្រឿង, ថ្នាំបន្តក់ភ្នែក ៦៤០ដប និងបានប្រគល់រទេះរុញដល់ជនពិការចំនួន ៥គ្រឿងបន្ថែមទៀត។
ចំពោះទំហំនៃអំណោយ និងទេយ្យវត្ថុដែលបានចែកជូនរួមមាន៖
១. ទេយ្យវត្ថុសម្រាប់ប្រគេនវត្តទាំង៧ (ក្នុងមួយវត្តៗទទួលបាន)៖
គ្រឿងឧបភោគបរិភោគ៖ អង្ករ ១តោន, មី ៣០កេសតូច, ត្រីងៀត ១០គីឡូក្រាម, សាច់ក្រក ១០គីឡូក្រាម, សាច់ផាត់ ១០គីឡូក្រាម, ទឹកដោះគោខាប់ ២កេស, កាហ្វេ ៥កញ្ចប់ធំ, តែ ២គីឡូក្រាម, ស្ករស ១បេ, អំបិល ១បេ, ទឹកត្រី ៥យួរ, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកម្ទេស ៥យួរ និងទឹកសៀង ៥យួរ។
សម្ភារប្រើប្រាស់ និងថ្នាំពេទ្យ៖ សាប៊ូដុំ ១០០ដុំតូច, សាប៊ូម្សៅ ១០កញ្ចប់, ច្រាសនិងថ្នាំដុសធ្មេញ ១០០ឈុត, ប្រេងកូឡា ១០០ដប, ប្រេងខ្យល់ ១០០ដប, ថ្នាំពេទ្យ ២០ប្រអប់ និងស្លាដក់ ៦៩។
បច្ច័យ៖ កសាងវត្ត ២លានរៀល និងប្រគេនព្រះសង្ឃក្នុង១អង្គៗ ១០ម៉ឺនរៀល។
២. អំណោយសម្រាប់យាយជី តាជី ចំនួន ១០០នាក់ (ម្នាក់ៗទទួលបាន)៖
សម្ភារប្រើប្រាស់ និងថែរក្សាសុខភាព៖ ថ្នាំពេទ្យ(៤មុខ) ១ប្រអប់, ថ្នាំ និងច្រាសដុសធ្មេញ ១ឈុត, ប្រេងកូឡា ១ដបតូច, ប្រេងខ្យល់ ១ដបតូច, សាប៊ូដុសខ្លួន ១ដុំ, សាប៊ូកក់សក់ ១២កញ្ចប់ និងសាប៊ូបោកខោអាវ ១កញ្ចប់។
សម្លៀកបំពាក់ និងគ្រឿងកន្សែង៖ ក្រណាត់ស ១ដុំ, ក្រមា ១, កន្សែងធំ ១, ភួយ ១ និងស្បែកជើងផ្ទាត់ ១គូ។
គ្រឿងហូបចុក និងថវិកា៖ កាហ្វេ ១កញ្ចប់ធំ, នំធុង ១ធុង, ស្ករស ១គីឡូក្រាម, តែ ១កញ្ចប់, ទឹកដោះគោខាប់ ២កំប៉ុង និងថវិកា ៤០,០០០រៀល។
៣. អំណោយសម្រាប់ប្រជាពលរដ្ឋចំនួន ៥៧៨គ្រួសារ (ក្នុងមួយគ្រួសារៗទទួលបាន)៖
គ្រឿងឧបភោគបរិភោគ៖ អង្ករ ២៥គីឡូក្រាម (១បាវ), មី ១កេស, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកដោះគោខាប់ ២កំប៉ុង និងនំស្រួយលីលី ១កញ្ចប់ធំ។
សម្ភារប្រើប្រាស់ប្រចាំថ្ងៃ៖ ធុងទឹកចំណុះ៣៥លីត្រ ១ធុង, ថ្នាំពេទ្យ(៤មុខ) ១ប្រអប់, ថ្នាំ និងច្រាសដុសធ្មេញ ១ឈុត, ប្រេងកូឡា និងប្រេងខ្យល់ (១ដបតូចម្នាក់), ធូបមូស ១ប្រអប់, ពិល ១, សាប៊ូដុសខ្លួន កក់សក់ និងបោកខោអាវ, សំឡីអនាម័យនារី ១ដុំ។
សម្ភារសម្រាន្ត និងសម្លៀកបំពាក់៖ ក្រមា ១, កន្សែង ១, សារុង ១, មុង ១, ភួយ ១, អង្រឹង ១, អាវភ្លៀង ១, កន្ទេល ១ និងថវិកា ៤០,០០០រៀល៕









