លោកជំទាវ ឈី វ៉ា អញ្ជើញជាធិបតី ទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត”…..

ខេត្តកោះកុង៖ ថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងឱកាសទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ “សាមគ្គីដើម្បីទីក្រុងស្អាត” ដែលប្រារព្ធនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្នុងឱកាសនោះផងដែរ លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងនាមប្រជាពលរដ្ឋល្អ ត្រូវចូលរួមថែរក្សា អនាម័យ បរិស្ថាន និងការរស់នៅប្រកបដោយផាសុកភាព និងជាប្រជាពលរដ្ឋ ដែលមានភាពរស់រាយរាក់ទាក់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកស្នាក់នៅ កម្សាន្ត នៅក្នុងមូលដ្ឋានរបស់យើង។
ជាមួយគ្នានេះផងដែរ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធ បន្តជួយអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ធ្វើយ៉ាងណាឱ្យគេហដ្ឋានស្អាត ភូមិដ្ឋានស្អាត សង្កាត់ស្អាត ក្រុងស្អាត ជាគម្រូដល់ឃុំ សង្កាត់ ក្រុង ស្រុកផ្សេងទៀតផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

Leave a Reply

Your email address will not be published. Required fields are marked *