ឯកឧត្តម ឌី វិជ្ជា សមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាប្រធានគណៈកម្មការនាយក នៃគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា បានស្នើឱ្យបងប្អូនបន្តគាំទ្រនូវវិស័យបាល់ទាត់កម្ពុជា ដើម្បីជួយលើកទឹកចិត្ត និងអភិវឌ្ឍកីឡាមួយនេះឱ្យបានរីកចម្រើនតទៅមុខទៀត។
ការចេញសាររបស់ឯកឧត្តម បានធ្វើឡើង នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ក្រោយក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២៦ បន្ទាប់ពីយកឈ្នះឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ២-១ ក្នុងជើងទី២ នាថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
សរុបទាំងពីរជើង ព្រះខ័នរាជស្វាយរៀង បានឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៦-២ ដើម្បីបង្កើតកំណត់ត្រាលើកទី២ក្នុងការឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ២ រដូវកាលជាប់គ្នា៕ ដោយ៖ កន ចំចំណា






