






ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព និងការរស់នៅរបស់បងប្អូនភៀសសឹក ដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ក្រុម AOT ក៏បានចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដោយសប្បាយរីករាយ និងបានចុះជួបសំណេះសំណាលបងប្អូនភៀសសឹកនៅតាមខ្នងផ្ទះផងដែរ។
រូបថត៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
